រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរ និងមន្ដ្រី ២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី «ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ» នៅខេត្តព្រះសីហនុ

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរ និងមន្ដ្រី ២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី «ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ» ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពី មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីរាជធានីខេត្ត ចំនួន ៩ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប កោះកុង និងព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន៤២ (ស្រី ៣៥នាក់) នៅទីរួមខេត្តព្រះសីហនុ។

វគ្គបណ្ដុះបណ្ដាល រៀបចំឡើងក្នុងគោលបំណង៖
-បង្កើនការយល់ដឹងដល់គ្រូបង្គោលមន្ទីរកិច្ចការនារី ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យមានសមត្ថភាពរឹងមាំក្នុងការផ្សព្វផ្សាយបន្តដល់សហគមន៍ប្រកបដោយប្រសិទ្ធភាព។
-ដើម្បីឱ្យគ្រូបង្គោលមានចំណេះដឹងក្នុងការប្រើប្រាស់ខ្សែវីដេអូ ស្ដីពីឥទ្ធិពលក្នុងការផ្លាស់ប្ដូរ និងឥរិយាបថបុរសល្អ បានច្បាស់លាស់។

ថ្ងៃចន្ទ ១កើត ដល់ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង