លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្សក្រោមប្រធានបទ «ថ្នាក់រៀនមួយ ស្នាដៃមួយ» ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោកប្រធានសាខាធនាគារជាតិ ខេត្តកោះកុង សាខាគយ និងរដ្ឋករខេត្ត សាខាពន្ធដារខេត្ត សាខាបេឡាសន្តិសុខសង្គមខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធានការិ.អយក.នៃរដ្ឋបាលក្រុង ស្រុក សហគមន៍ លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុបប្រមាណ២៥៩នាក់។គួររំឭកផងដែរថា កម្មវិធីពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី០១ ដល់០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ (អត្ថបទ៖ ហង់ សុវណ្ណ)