កោះកុង,ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្មាំ២០២២
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្រោមអធិបតីភាព លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។
វគ្គបណ្តុះណ្តាលនេះ មានសមាសភាពសរុបចំនួន៣០នាក់ ដូចខាងក្រោម:
១. មន្ត្រីបង្គោលរបស់មន្ទីរ: ២នាក់
២. ប្រធានការិយាល័យសុខុមាលភាពសង្គម និងសង្គមកិច្ច ក្រុង ស្រុក: ៧នាក់
៣. អ្នកទទួលបន្ទុកកម្មវិធីរបស់រដ្ឋបាលឃុំ: ២នាក់
៤. អ្នកទទួលបន្ទុកកម្មវិធីរបស់មូលដ្ឋានសុខាភិបាលសារណៈ : ១៩នាក់
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់អ្នកទទួលបន្ទុកការអនុវត្តកម្មវិធីនៅតាមបណ្តាឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈមួយចំនួនឲ្យយល់ច្បាស់ពីបច្ចេកទេស និងនីតិវិធីលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់បម្រើសេវាជូនអ្នកទទួលផលប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ជូនអ្នកទទួលផលឱ្យបានទាន់ពេលវេលា។