រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីការិយាល័យជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមប្រជុំកម្មវិធីផ្សព្វផ្សាយ គម្រោងថ្នាក់សហគមន៍ស្តីពីការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងលើកកម្ពស់ជីវភាពសហគមន៍ នៅតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២​ ដល់ថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២២​ លោក សុឹង ណារ៉េត អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ និង លោក អ៊ុំ ចាន់ថា អនុប្រធានការិយាល័យឧទ្យានជាតិ​ ព្រមទាំងមន្ត្រីឧទ្យានុរក្ស​នៃដែនជម្រកសត្វព្រៃពាមក្រសោប បានចូលរួមប្រជុំកម្មវិធីផ្សព្វផ្សាយគម្រោងថ្នាក់សហគមន៍​ស្តីពី "ការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងលើកកម្ពស់ជីវភាពសហគមន៍ នៅតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា" រយៈពេល៣ថ្ងៃ ។ កិច្ចប្រជុំនេះបានធ្វើនៅ០២ឃុំ គឺឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ និង ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​ ដែលមានសមាសភាពចូលរួមពី មន្ត្រីគម្រោងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ( FFl ) មន្ត្រីគម្រោងអង្គការខ្លាត្រីលោកស្រី នាង គុន មេឃុំពាមក្រសោបប្រធាន​ និងសមាជិកគណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិ​ ពាមក្រសោប​ កោះកាពិ​ និងកោះស្រឡៅ ។

អត្ថបទទាក់ទង