រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សចំនួន ០២រូប ចូលរួមកិច្ចប្រជុំជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ចំពោះភាពមិនប្រក្រតីលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

កោះកុង,ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សចំនួន ០២រូប ចូលរួមកិច្ចប្រជុំជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ចំពោះភាពមិនប្រក្រតីលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងកិច្ចប្រជុំនេះមានសមាសភាពដូចខាងក្រោម÷

១.លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ចខេត្ត

២.លោក ម៉ក់ គីមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត

៣.លោក ហៃ ឡៃសុន ប្រធានមន្ទីពេទ្យបង្អែកខេត្ត

៤.លោក សាក់ សំណាង ប្រធានការិយាល័យនៃមន្ទីរសង្គមកិច្ច

៥.លោក មាស ទុំ អនុប្រធានការិយាល័យនៃមន្ទីរសង្គមកិច្ច

៦.លោក ម៉ែន សាមេ ប្រធានផ្នែករដ្ឋបាលមន្ទីរពេទ្យ

៧.លោក ប៉ែន បូរ៉ាស៊ី គណនេយ្យមន្ទីរពេទ្យបង្អែក

៨.លោក ដារ៉ា រិទ្ធី បុគ្គលិកមន្ទីរពេទ្យ

អត្ថបទទាក់ទង