ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្នាន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនិងបណ្តុះបណ្តាលស្តីពីយន្តការសម្របសម្រួលដោៈស្រាយបណ្តឹងតវ៉ាសម្រាប់គម្រោងនិរន្តរភាព ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៅសាលាខេត្តកោះកុង ក្រោមការសម្របសម្រួលរបស់មន្ត្រីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមន្រ្តីគម្រោងទេសចរធម្មជាតិ ដឹកនាំដោយ លោក អ៊ុក ភក្រ្តា អភិបាលរងខេត្ត ។