សមាគមនារីខេត្តកោះកុង សូមថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានចំណាយថវិកាផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត ដើម្បីចូលរួមចំណែកសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖
១. សមាជិកសមាគមនារីកម្ពុជា នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ថវិកា ២០០,០០០រៀល
២. សមាជិកសមាគមនារីកម្ពុជា នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ថវិកា ៤០០,០០០រៀល
៣. សមាជិកសមាគមនារីកម្ពុជា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថវិកា ៤០០,០០០រៀល។
សមាគមនារីខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជន និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ រកស៊ីមានបាន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។