ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណ:កម្មាការជាតិសន្តិសុខសម្ហសមុទ្រ អញ្ជើញចុះពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) និងវត្តនិគ្រោធារាម (ហៅវត្តចាំយាម ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។