ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក ប្រាក់ វិចិត្រ អភិបាលនៃគណអភិបាលស្រុកមណ្ឌលសីមា បានទទួល អំណោយពីលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ដើម្បីផ្តល់អំណោយជូន ដល់គ្រួសារកំពុងជាប់ធ្វើចត្តាឡីស័ក ចំនួន៣៥គ្រួសារ នៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគមួយចំនួន និងទឹកសុទ្ធចំនួន០៥កេះ សម្រាប់ប៉ុស្តិ៍ត្រួតចេញ-ចូលឃុំពាមក្រសោប ។