ព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី រិន្ទ សោភ័ក្រ្ត អភិបាលរងស្រុក ទទួលឃុំប៉ាក់ខ្លង បានដឹកនាំក្រុមការងារប្រជុំពិភាក្សា ចុះពិនិត្យ និងរៀបចំ ផែនការបែង ចែកការងារ និងពិនិត្យទីតាំងត្រៀមរៀបចំទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីត្រៀមចាំទទួលការចាក់វ៉ាស់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងទូទាំងស្រុកនៅថ្ងៃទី ២៣/០៦/២០២១ ខាងមុខនេះ។
ទីតាំនៅបរិវេណវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) ភូមិ១ ឃុំប៉ាក់ខ្លង ។