រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រីក្រោមឱវាទជូនពរលោកជំទាវ មិថុនា ភូថង ក្នុងឱកាសខួបកំណើតនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រីក្រោមឱវាទផ្ញើសារលិខិតជូនពរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសខួបកំណើតដែលនឹងមកដល់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

ថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីក្រោមឱវាទសូមគោរពជូនពរលោកជំទាវនិងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ សេចក្ដីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង