ថ្នាក់ដឹកនាំ មន្ទីរកិច្ចការនារីខេត្តកោះកុង បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួន ៥៩០,០០០រៀល (ប្រាំរយកៅសិបពាន់រៀលគត់) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២១ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ក្នុងសហគមន៍។
១-លោកស្រី សុខ សុធាវី ប្រធានមន្ទីរ ឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល
២-លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរ ឧបត្ថម្ភថវិកាចំនួន ៤០,០០០រៀល
៣-លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ ឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល
៤-លោកស្រី នង ម៉ារី អនុប្រធានមន្ទីរ ឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល។