រដ្ឋបាលស្រុកបូទុមសាគរ


  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិតានូន ចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលរងការប៉ះពាល់ដោយសារខ្យល់ព្យុះរបើកដំបូលផ្ទះចំនួន១គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក សុក ហុង មន្ត្រីកិច្ចសន្យាការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានបានសហការជាមួយក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អាជ្ញាធរឃុំកណ្ដោល មេភូមិកណ្ដោលនិងមេភូមិធ្នង់ ចុះត្រួតពិនិត្យ និងតាមដានដំណាំស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករនៅក្នុងភូមិកណ្ដោល និងភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុកបូទុមសាគរ លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកបានចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធប្រកាសអន្តរក្រសួងលេខ០៤៦ប្រក/ដនស/ផម ស្តីពីការកែសម្រួលប្រការ៩ថ្មីនៃប្រកាសអន្តរក្រសួងលេខ ២១៥ប្រក/ដនស/ផម ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំសង្កាត់ក្នុងការចុះបញ្ជីដីធ្លី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • លោកស្រី អ៉ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកតំណាងលោកអភិបាលស្រុក នឹងលោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំណែនាំអំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងមុខងាររបស់រដ្ឋបាលរាជធានីខេត្ត និងក្រុង ស្រុកខណ្ឌតាមប្រព័ន្ធអនឡាញ Zoom

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ តាមរយៈបណ្តាញអនឡាញ ZOOM នៅសាលប្រជុំសាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • លោក ពេជ្រ សិលា អភិបាលរង នៃគណ:អភិបាលស្រុកបានដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនាយកមត្តេយ្យនិងនាយកបឋមនៅក្នុងរដ្ឋបាលស្រុកបូទុមសាគរ សរុប១២រូប

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • លោក ក្រូច​ បូរីសីហា​ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំ ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយទទួលបន្ទុកការងារផ្តល់សេវារដ្ឋបាល ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះ បណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និង ការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់មន្ត្រីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2025
  • លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទក្រុមការងារមន្ទីរអប់រំយុវជននិងកីឡាក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុងលោកមេឃុំតំណាងឃុំទាំង០៤បានបើកកិច្ចប្រជុំត្រួតពិនិត្យមើលការរៀបចំឯកសារផ្ទៀងផ្ទាត់ ODF ទាំង២១ ភូមិ និង ០៤ឃុំរបស់ស្រុក បូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2025
  • លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ អញ្ជើញចូលរួម ធ្វើជាអាជ្ញាកណ្ដាលនៃការពិនិត្យស្រាយតង់ចេញពីឡាន របស់គយចល័តប្រចាំស្នាក់ការនៅស្រុកបូទុមសាគរ ដែលបានឃាត់ឡាន ចំនួន ២គ្រឿងកាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨.៣០នាទី ដើម្បីពិនិត្យមើលឥវ៉ាន់ក្នុងឡានស្របច្បាប់ ឬមិនស្របច្បាប់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2025
  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍ លោកមេភូមិ អនុភូមិ លោកគ្រូអ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពឃុំ ចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីសូត្រមន្ត រាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីក្នុងសមរភូមិការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/08/2025
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណ:អភិបាលស្រុក បានចូលរួមកិច្ចប្រជុំ ពិភាក្សាលើការខូចខាតកំណាត់ផ្លូវលេខ៤៨នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2025
  • លោក ផាត វិទ្យា អនុភូមិ តំណាងលោកមេភូមិជីមាល បានចូលរួមសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងកម្លាំងផ្នែកជំនាញយេនឌ័រ ចុះបើកវេទិការផ្សព្វផ្សាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច និងផ្សព្វផ្សាយអំពីការរួមគ្នាបញ្ឈប់អំពើហឹង្សាទាក់ទងនឹងយេនឌ័រ ជូនប្រជាពលរដ្ឋនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2025