រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស លោកអនុមេភូមិចំការលើ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចព្រែកតី និងព្រែកក្រូច បានចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើអនុញ្ញាតច្បាប់ស្តារកូនព្រែក និងធ្វើស្ពានអំពីដែក ឆ្លងកាត់កូនព្រែក នៅចំណុចព្រែក និងទីតាំងស្នើសូមអនុញ្ញាតច្បាប់ស្តារកូនព្រែក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2025
  • តាមការចាត់តាំងរបស់លោកមេឃុំលោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូនទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំបានសហការជាមួយលោកមេភូមិព្រែកខ្យង នឹងក្រុមទ្រទ្រង់សុខភាពភូមិចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលទើបសំរាលកូនរួច មានជីវភាពខ្វះខាត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2025
  • លោក អិក កួន មេឃុំថ្មស រួមនិងក្រុមប្រឹក្សាឃុំបានជួបសំដែងការគួរសមជាមួយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងបាននាំយកថវិកា ចំនួន ៧,១៦០,០០០រៀល ដែលជាថវិកា រួមចំណែករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ រួមនិងគីឆា ចំនួន ១២០ កំប៉ុង តាមរយៈលោកមេឃុំ ជូនរដ្ឋបាលខេត្តកោះកុង ក្នុងការរួមចំណែកជួយឧបត្ថម្ភ គាំទ្រកងទ័ពជួរមុខ ការពារបូរណភាពទឹកដី និងបងប្អូនភៀសសឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2025
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋ បានចូលរួមវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹងនិងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុងស្រុក ខណ្ឌ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2025
  • រដ្ឋបាលឃុំថ្មស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ក្រុមហ៊ុន ឆាយណា ម៉ាស៊ីនើរី អេនជីនារីង ខបភើរេសិន ដែលបានឧបត្ថម្ភថវិកា ១,០០០,០០០ រៀល ជូនរដ្ឋបាលឃុំ ដើម្បីចូលរួម ជួយឧបត្ថម្ភគាំទ្រកងទ័ពជួរមុខ ការពារបូរណភាពទឹកដី និងបងប្អូនភៀសសឹក ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2025
  • លោក ហ៊ុយ សំណាង មេឃុំកណ្ដោល ដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ  ដោយមានការចូលរួមពីយុវជន ស.ស.យ.ក នាំយក ថវិការបស់លោកជំទាវ សាំង សូរធូកា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងថវិកា ឯកឧត្តម តាំង ឈុនស្រេង  ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ ខេតជូនដល់ប្អូនស្រីឈ្មោះ ខាន់ អូន  អាយុ២៨ឆ្នាំ ជាស្ត្រីមានផ្ទៃពោះ ត្រូវទៅសម្រាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ គ្រួសារប្អូនស្រីមានជីវភាពខ្វះខាត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/08/2025
  • លោកស្រី ង៉ែ ដា ជំទប់ទី១ និងជាអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិតាំកន់ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូន គ្រួសារក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/08/2025
  • លោក សំឡាន សិរិ ជំទប់ទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិព្រែកខ្យង ចុះសួរសុខទុក្ខគ្រួសារក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2025
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2025
  • លោក ពេជ្រ សិលា អភិបាលរង និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាបផ្តល់សេវាគម្រូ បានដឹកនាំក្រុមការងារធ្វើការប្រជុំវាយតម្លៃ មណ្ឌលសុខភាព សាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សា​ក្នុងស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2025
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំក្រុមការងារឃុំ មេភូមិគ្រប់ភូមិ ប្រគល់ជូនថវិការ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាទឹកចិត្តដ៏ថ្លៃថ្លា និងកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំកណ្តោល ជូនដល់កងកម្លាំងសឹករងបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2025
  • លោក អិក កួន មេឃុំថ្មស បានចូលរួមកិច្ចប្រជុំចុះពិនិត្យទីតាំង និងពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដុតឧស្មានធម្មជាតិអានុភាព 900 MW របស់ក្រុមហ៊ុន Royal group

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2025