លោក តំ សេងវ៉ា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងឱ្យលោកអភិបាលស្រុក បាននាំយកនូវទេយ្យទាន និងចតុបច្ច័យបួន មកចូលរួមវេនកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅវត្តថ្មស ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារស្រុក និងអាជ្ញាធរឃុំថ្មស។
ថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩.៣០នាទីព្រឹក
September 13, 2025 បិណ្ឌ ៦ (Ben 6)






