លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV នៅបរិវេណសួនច្បារសាធារណៈមុខសាលាខេត្តកោះកុង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ(ក) សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦





