រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារសហការជាមួយគណៈកម្មធិការជាតិដឆកនាំអនុវត្តកម្មវិធីផ្តល់ដីដើម្បីរួមគ្នាអភិវឌ្ឍដោយចេរភាព(ផ,ក,អ)លេខាដ្ឋានចុះត្រួតពិនិត្យលម្អិតលើលក្ខណៈសម្បត្តិរបស់គ្រួសារភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងដោយមានការចូលរួមពី តំណាង អាជ្ញាធរ ភូមិឃុំ និងតំណាងមេប៉ុស្តិ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/08/2025
  • លោកស្រី​ អ៊ិន​ សុភី​ អភិបាលរងស្រុក​ និងជាអនុប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក​ តំណាងលោក​ ក្រូច​ បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល ការងារផ្គត់ផ្គង់ឯកសណ្ឋាន, ការងារផ្គត់ផ្គង់សម្ភារៈ ស្បៀងជួយជនរងគ្រោះ និងការងារផ្គត់ផ្គង់សម្ភារៈសម្អាត និងអនាម័យ, សម្ភារៈការិយាល័យ និងការបោះពុម្ភ, ពូជ និងរុក្ខជាតិ, សង្ហារឹម សម្ភារប្រើប្រាស់ និងបរិក្ខាបច្ចេកទេសពត៌មានវិទ្យា ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងក្រុមហ៊ុន និងក្រុមការងារគណៈកម្មាធិកាលទ្ធកម្មស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/08/2025
  • លោកស្រី​ គ្រី​ សោភ័ណ​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ ក្រូច​ បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជេីញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ ក្រោមអធិបតីភាព​ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/08/2025
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/08/2025
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានដឹកនាំក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ០២គ្រួសារដែលទើបមកពីប្រទេសថៃត្រលប់មកផ្ទះរបស់គាត់វិញ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2025
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានសហការជាមួយក្រុមការងារមន្ទីររ៉ែនិងថាមពលខេត្តកោះកុងអាជ្ញាធរឃុំអណ្ដូងទឹក មេភូមិជីមាល បានចុះពិនិត្យលក្ខណៈបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ចំនួន០១ ទីតាំង ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2025
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានដឹកនាំមន្ត្រី នៃរដ្ឋបាលស្រុក អាជ្ញាធរឃុំកណ្ដោល ភូមិសុវណ្ណាបៃតង និងមានការចូលរួមពី សហគមន៍ភូមិសុវណ្ណាបៃតង ព្រមទាំងប្រជាពលរដ្ឋ ចុះដាំដើមកូនផ្កាត្របែកព្រៃអមតាមដងផ្លូវចូលភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2025
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរបានចុះបើកប្រអប់សំបុត្របញ្ចេញមតិនិងបណ្តឹងតវ៉ាចំនួន៥ទីតាំងក្នុងឃុំតានូន និងឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2025
  • លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរនិងលោកស្រី អ៉ិន សុភី អភិបាលរងស្រុក បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកោះកុងក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2025
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក សុក ហុង តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិជីមាល និងសមាជិកសហគមន៍ឆាយ ១២ ជាន់ បានចុះត្រួតពិនិត្យ និងផ្តល់យោបល់លើ ការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មបូមខ្សាច់សំណង់របស់ឈ្មោះ ខុន សុជាតិ នៅចំណុចព្រែកកន្ទួត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/08/2025
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា​ កញ្ញា អាន សុភ័ក្រ្តអនុប្រធានការិយាល័យអប់រំយុវជននិងកីឡា និងលោក សៅ សុផាន់ណា មន្ត្រីការិយាល័យយាអប់រំ យុវជននិងកីឡាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគណនាសូចនាករអប់រំតាមគ្រឹះស្ថានសាធារណៈ នៅសាលាវិទ្យាស្រែអំបិល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/08/2025
  • លោក អិក កួន មេឃុំថ្មស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការស្រង់ស្ថិតិប្រជាពលរដ្ឋដែលបានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់លំនៅឋានរៀងៗខ្លួននិងជនភៀសសឹក នៅក្នុងមូលដ្ឋាន ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំអាជ្ញាធរភូមិទាំង៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/08/2025