លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានដឹកនាំក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ០២គ្រួសារដែលទើបមកពីប្រទេសថៃត្រលប់មកផ្ទះរបស់គាត់វិញ ដែលមានឈ្មោះដូចខាងក្រោម
-គ្រួសារទី១ មានសមាជិកចំនួន១នាក់ឈ្មោះ ភោគ ហំ ភេទ ស្រី អាយុ ៤២ ឆ្នាំ នៅភូមិកណ្តោល ឃុំកណ្តោល
-គ្រួសារទី២ មានសមាជិកចំនួន៣នាក់
១/ឈ្មោះ ហេង ធាដា ភេទប្រុស អាយុ ២១ ឆ្នាំ
២/ឈ្មោះ ខេង ស្រីមេង ភេទស្រី អាយុ ១៧ ឆ្នាំ
៣/ឈ្មោះ ហេង សៀវអុី ភេទស្រី អាយុ ០១ ឆ្នាំ នៅភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំកណ្តោល
ថ្ងៃសុក្រ ៦ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
សីហា 15, 2025
វេលាម៉ោង ២: ២០ នាទី រសៀល


