រដ្ឋបាលស្រុកបូទុមសាគរ


  • លោក គឹម ជឿង ជំទប់ទី១ បានចុះសិក្សាគម្រោងសាងសង់លូប្រអប់ចំនួន ១កន្លែង គម្រោងសាងសង់អគារមុន និងក្រោយសម្រាលចំនួន ១អាគារ និងគម្រោងសាងសង់របងសាលាឃុំ ដោយប្រើប្រាស់មូលនិធិឃុំឆ្នាំ ២០២២

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/07/2022
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក បានអញ្ជើញដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ សហការជាមួយប្រជាពលរដ្ឋក្នុងភូមិ ចុះចាក់ថ្មបំពេញផ្លូវដែលត្រូវបានទឹកហូរផ្តាច់បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា នៅចំនុចកោះរកា ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/07/2022
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ចនិងសុខមាលភាពសង្គម លោក មេឃំុអណ្តូងទឹក បានចូលរួមអមដំណើរលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ចុះសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយឪពុកបង្កើតចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន២នាក់ រស់នៅនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/07/2022
  • លោកស្រី ង៉ែ ដា ជំទប់ទី១ នៃឃុំកណ្តោល និងជាអ្នកទទួលបន្ទុកស្ត្រី និងកុមារឃុំ បានផ្តល់កាតវិងជូនស្រ្តីមានផ្ទៃពោះចំនួន ២នាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/07/2022
  • លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសសមាសភាពអាចារ្យនិងគណ:កម្មការវត្តពោធិរង្សី ហៅវត្តកណ្តាល សម្រាប់អាណត្តិថ្មី ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/07/2022
  • វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអាគារ(ខ) បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ សម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទុក្ខកង្វល់ជាមួយការវាស់វែងដីធ្លី ដើម្បីចុះបញ្ជីជាប្រព័ន្ធ នៅតំបន់វិនិច្ឆ័យ ក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/07/2022
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរដោយអាជ្ញាធរភូមិឃុំ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយះពេល២ថ្ងៃកន្លងមកនេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/07/2022
  • វេលាម៉ោង៣:០០នាទីរសៀល លោក ទេពទ្រឹម ឈុំ បានចូលរួមប្រជុំជាមួយព្រះគ្រូចៅអធិការ អាចារ្យនិងគណ:កម្មការវត្តអណ្តូងទឹក ដោយកិច្ចប្រជុំនេះ ផ្តោតទៅលើបីចំណុចសំខាន់ៗ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/07/2022
  • វេលាម៉ោង០៨:៣០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ” បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាផ្សេងៗរវាងលោកស្រី ហួរ លីហ៊ួន និងលោក ម៉េស ឈុនស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមកិច្ចដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/07/2022
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកថវិកា សម្ភារមួយចំនួនជូន លោក នៅ វុទ្ធី ប្រធានអង្គភាពលទ្ធកម្ម ដែលមានបញ្ហាសុខភាព(ប្រេះឆ្អឹងខ្នង)ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ភូមិធ្នង់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/07/2022
  • លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកដឹកនាំក្រុមការងារថ្នាក់ស្រុកសហការជាមួយក្រុមប្រឹក្សាឃុំតានូននិងលោកអនុប្រធានភូមិតានូនចុះពិនិត្យទីតាំងដីជាក់ស្តែងដែលបានដាក់ពាក្យស្នើសុំឈូសឆាយដីរបស់ឈ្មោះឈុន លីស្រេង ស្ថិតនៅភូមិតានូន ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/07/2022
  • ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបូទមសាគរ សហការជាមួយក្រសួង និងមន្ទីរ បានបើកវគ្គស្តីពីកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ នៅបឋមសិក្សា ផ្តោតលើគោលការណ៍សមធម៌

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/07/2022