វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអាគារ(ខ) បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយសម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទុក្ខកង្វល់ជាមួយការវាស់វែងដីធ្លី ដើម្បីចុះបញ្ជីជាប្រព័ន្ធ នៅតំបន់វិនិច្ឆ័យ ក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយលោក ហាក់ ឡេងអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ សមសភាពអញ្ចើញចូលរួមមាន÷
-លោក អភិបាលរងទទួលបន្ទុក
-ក្រុមការងារចុះបញ្ជីដីជាប្រព័ន្ធ
-លោក មេឃុំអណ្តូងទឹក
-លោក មេភូមិអណ្តូងទឹក
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
July 13, 2022