រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    លោក យិន យួត ជំទប់ទី១ឃុំ បានអញ្ជើញផ្តល់កាតវីងជូនស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ចំនួន២នាក់

    រដ្ឋបាលស្រុកបូទុមសាគរ
    03/05/2022
  • , ,

    វេលាម៉ោង ២:០០នាទីរសៀល ព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ បានប្រគល់ជូននូវវត្ថុទានមួយចំនួនដល់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមសមគួរ

    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • , ,

    លោក​ ឃិន​ ឆាត​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជីមាល​ ឃុំអណ្តូងទឹក​ ស្រុកបូទុមសាគរ​ ចូលរួមឧបត្ថម​ធុងសម្រាមចំនួន​ ៤៤ធុង​ ដល់រដ្ឋបាលស្រុកបូទុមសាគរ​ គោលបំណងរួមចំណែកក្នុងការដាក់តាមខ្នងផ្ទះប្រជាពលរដ្ឋ​ តាមទីផ្សា​ សាលារៀន​ មន្ទីពេទ្យ​ វត្តអារាម​ និងទីប្រជុំជន​ នៅមូលដ្ឋានស្រុកបូទុមសាគរ​ ដេីម្បីរក្សាអនាម័យបរិស្ថានជុំវិញ​ ក្នុងស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • , ,

    លោក ឆឹង ង៉ែ មេឃុំកណ្ដោល លោក ហ៊ុយ សំណាង ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ នឹងមានការចូលរួមរបស់ លោកស្រី ង៉ែ ដា ប្រធាន អនុសាខាស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមាន គ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សៃ ជិត ភេទប្រុស អាយុ ១៨ឆ្នាំ ទទួលថវិកា ១៧០,០០០រៀល ដើម្បី ព្យាបាលរបួសនៅមន្ទីរពេទ្យ ដែលមានទីលំនៅស្ថិតនៅភូមិធ្នង់

    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • , ,

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីនៃរដ្ឋបាលស្រុកបូទុមសាគរ បានអនុវត្តគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • , ,

    លោក កែវ នីបូរ៉ា អភិបាលរងស្រុក តំណាងឱ្យលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងមន្ត្រីពាក់ព័ន្ធសរុប ០៤នាក់ ស្រី០៣នាក់ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំនីតិវិធីបង់ចំណូលមិនមែនសារពើពន្ធនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធ Zoom រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • , ,

    ចុះពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ដែលត្រូវអនុវត្តដីការសម្រេចរក្សាការពារលេខ ០៧ “ង” ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកោះកុង របស់ ឈ្មោះ ហាក់ ជិនឡាយ និងឈ្មោះ ឈុត សុភាព ម្ចាស់បំណុលនៃការអនុវត្ត និងឈ្មោះ មិន សុខហាន កូនបំណុលនៃការអនុវត្ត ក្រោមអធិបតីភាព ដឹកនាំ ដោយលោក វៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • , ,

    វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • , ,

    វេលាម៉ោង០៥:៤០នាទីល្ងាច ដោយមានការចាត់តាំងពី លោក ហាក់ ឡេង អភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលោក ក្រូច បូរីសីហា អភិបាលរងស្រុក នឹងជាអនុប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយក្រុមហ៊ុនធ្វើផ្លូវចុះទៅកាត់ដើមឈើដែលដួលរលំកាត់ទទឹងផ្លូវក្រោយពីមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ រន្ទះ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនៅកំណាត់ផ្លូវជាតិ៤៨ចំណុចហួសអន្ទង់អាំងធំ ស្ថិតនៅភូមិជីមាល

    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងការប្រើប្រាស់ឧបករណ៍តាប្លេតក្នុងស្រុកបូទុមសាគរ ស្ថិតក្រោមគណ:អធិបតីភាព លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និងលោក ជា ស៊ីវុត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2022
  • , ,

    សេចក្តីជូនដំណឹង​លេខ ០៣១/២២ ស.ជ.ណ ស្ដីពី ការចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់សត្វចិញ្ចឹមទាំងឡាយណាដែលលែងសត្វនៅលើដងផ្លូវ និងនៅតាមទីសាធារណៈ ដែលអាចបង្កឱ្យមានបញ្ហានានា នៅក្នុងឃុំទាំង៤ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2022
  • , ,

    នៅសាលប្រជុំសាលាឃុំអណ្តូងទឹក មានរៀបចំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងឈ្មោះ បិៈ ហួត និងឈ្មោះ រស់ សារុំ ស្ថិតក្នុងភូមិជីមាល

    រដ្ឋបាលស្រុកបូទុមសាគរ
    27/04/2022