រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី ង៉ែ ដា ជា ជំទប់ទី១ ឃុំកណ្តោល និងជាអ្នកទទួលបន្ទុកស្ត្រី និងកុមារឃុំ បានផ្តល់កាតវិងជូនស្រ្តីមានផ្ទៃពោះចំនួន ០១នាក់.ឈ្មោះ ហ៊ុល ស្រីនី អាយុ២៦ ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/11/2022
  • រដ្ឋបាលឃុំកណ្ដោល បានសហការជាមួយ អង្គការ ម.រ.ត.ក បានបើកិច្ចប្រជុំសម្របសម្រួលរៀបចំចាប់ផ្តើមដំណើរការផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធនធានធម្មជាតិកណ្តោល ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/11/2022
  • គណៈកម្មាធិការលទ្ធកម្មស្រុកបូទុមសាគរបានរៀបចំពីធីបើកការដ្ឋានសាងសង់ផ្លូវបេតុង០១ខ្សែ ប្រវែង៤៣៣ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់លូមូលមុខកាត់ផ្លូវ០១កន្លែងអង្កត់ផ្ចិត១០០០មីលីម៉ែត្រ ប្រវែង០៧ម៉ែត្រ ស្ថិតនៅភូមិអណ្តូងទឹក (ចំណុចភូមិខ្មែរឥស្លាម) ស្ថិតក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/11/2022
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីនៃរដ្ឋបាលស្រុកបូទុមសាគរ បានអនុវត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/11/2022
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរឃុំថ្មស ឃុំតានូន ចូលរួមពិធីសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនលោកយាយលោកតាចាស់ជរាងាយរងគ្រោះ ចំនួន២ឃុំ (ឃុំថ្មស និងឃុំតានូន)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/11/2022
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងលោកស្រី ហ៊ូ សូវី មន្ត្រីឧទ្យានុរក្ស លោកស្រី ឡុង សុភា មន្ត្រីឧទ្យានុរក្ស ចុះតាមដាន ត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករ កំណត់និយាមការទីតាំងដីដាំរបស់កសិករ និងណែនាំពីការថែទាំការទុកដាក់ជីថ្នាំកសិកម្ម និងអនាម័យបរិស្ថានក្នុងគម្រោងស្ទៀរ នៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • វេលាម៉ោង ៨:០០នាទី ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ លោក សយ សុផល នាយករងរដ្ឋបាល បានដឹកនាំការិយាល័យសង្គមកិច្ច ចូលរួមសម្របសម្រួលបញ្ហាសម្ភារសំណង់រវាងវត្តគិរីមាលីជលសាធម្មទស្សនា(ភ្នំត្រងោល) និងម្ចាស់ផ្គត់ផ្គង់គ្រឿងសំណង់ឈ្មោះ សៀង រិន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • លោក ស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ ទទួលបន្ទុកការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានដឹកនាំក្រុមការងារចូលរួម កិច្ចប្រជុំត្រួតពិនិត្យគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត ប្រចាំឆ្នាំ 2022 ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ ក្រុមការងារចុះឈ្មោះបោះឆ្នោះឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំដោយលោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងភ្នាក់ងារសង្កេតការណ៍គណបក្ស នៅសាលប្រជុំសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានអញ្ជើញផ្តល់កិត្តិយសក្នុងកិច្ចសម្ភាស៍ និងបង្កើតវីដេអូ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) ស្តីពីការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលប្រារព្ធឡើងនៅសាលប្រជុំសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • ត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករ កំណត់និយាមការទីតាំងដីដាំរបស់កសិករ និងណែនាំពីការថែទាំការទុកដាក់ជីថ្នាំកសិកម្ម និងអនាម័យបរិស្ថានក្នុងគម្រោងស្ទៀរ នៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2022
  • ដោយមានការចាត់តាំងពីលោក អភិបាលស្រុក លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោកស្រី ម៉ម ហេងដានី អនុប្រធាន ការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ សហការជាមួយ អាជ្ញាធរឃុំ បានចុះពិនិត្យទីតាំងស្នើសុំ ច្បាប់ អាជីវកម្ម ពាណិជ្ជ និង ទេសចរណ៍ របស់ប្រជាពលរដ្ឋ ចំនួន ០៤ទីតាំង ស្ថិតនៅ ឃុំ កណ្តាល និង ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022