រដ្ឋបាលឃុំកណ្ដោល បានសហការជាមួយ អង្គការ ម.រ.ត.ក បានបើកិច្ចប្រជុំសម្របសម្រួលរៀបចំចាប់ផ្តើមដំណើរការផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធនធានធម្មជាតិកណ្តោល ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្ដោល
ដោយមានការអញ្ជើញចូលរួម សម្របសម្រួលដោយ លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តកោះកុង និងមានការអញ្ជើញចូលរួមដោយ
លោក សន សី នាយករងតំបន់ដងពែង រួមជាមួយនិងអាជ្ញាធរភូមិ ប្រធានអនុប្រធាន សមាជិកសហគមន៍តំបន់ការពារធម្មជាតិសរុប១៧នាក់ស្រី២នាក់ ដើម្បីកំណត់តំបន់ការពារ និងបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិ ក្នុងមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ គាំទ្រដោយអង្គការ ម.រ.ត.ក នៅសាលាឃុំកណ្តោល។
ប្រភពៈរដ្ឋបាលឃុំកណ្ដោល
————————————
ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
វិច្ឆិកា 21, 2022











