រដ្ឋបាលស្រុកបូទុមសាគរ


  • ដោយមាន​ការ​ចាត់តាំង​ពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ប៊ូ វាសនា ប្រធាន​ការិយាល័យសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ លោក សុក ហុង មន្ត្រី​ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ បរិស្ថាន បានសហការជាមួយ​ក្រុមប្រឹក្សា​ឃុំកណ្តោល មេភូមិ​ប្រលានបានចុះពិនិត្យទីតាំងស្នើរសុំច្បាប់ធ្វើអាជីវកម្មរណ្ដៅដីចល័តចំនួនពីរទីតាំង ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022
  • នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ” បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាប្រាក់កក់ថ្លៃដីស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមកិច្ចដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022
  • លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ”បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាប្រាក់ទូទាត់ថ្លៃដីស្ថិតនៅភូមិ ចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022
  • លោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក និងលោកស្រី សាត សុវណ្ណរ៉េត ​ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គមស្រុកបូទុមសាគរ បានចូលរួមស្តីពីការងនុវត្តកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាក្រោម អធិតីភាព ឯកឧត្តម សន សុផល អគ្គនាយកស្តារនិតិសម្បទានៃក្រសួងសង្គមកិច្ច និងលោក ហាក់ ឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និង លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានអញ្ជើញចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចុះបញ្ជីដីរដ្ឋរបស់តំបន់ប្រតិបត្តិការសឹករង កោះកុង បញ្ជាការដ្ឋានផ្នែកសឹករងក្រុង ស្រុក និងទីតាំងដីរដ្ឋនានាក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/11/2022
  • លោក ប៉ែន ស៊ីថុន សមាជិកគណ:កម្មាធិការលទ្ធកម្មស្រុក និងលោក នៅ វុទ្ធី ប្រធានអង្គភាពលទ្ធកម្មស្រុកបូទុមសាគរ សហការណ៍ជាមួយលោកមេឃុំអណ្តូងទឹក ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង៤៣៣ម ទទឹង០៦ម កម្រាស០,១៥ម និងដាក់លូមូលកាត់ផ្លូវ០១កន្លែង អង្គត់ផ្ចិត១០០០មម ប្រវែង៧ម ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • លោក វ៉ន វ៉ាត មេឃុំតានូនបានផ្ដល់កាតវីងជូនស្រ្តីមានផ្ទៃពោះចំនួនមួយគ្រួសារស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • លោក អិន ម៉េង ជាសមាជិកក្រុមប្រឹក្សាឃុំកណ្ដោល បានអញ្ជើញចូលរួម សហការជាមួយ អង្កការ (B S D A )បានចែក សម្ភារៈរួមមាន កាតាប និង ខោ អាវ មួយចំនួនដល់សិស្ស ក្រីក្រ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរ បានចូលរួមវគ្គសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុងស្រុកទូទាំងប្រទេស នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះពិនិត្យគ្រឿងចក្រកំពុងដំណើរការជួសជុលផ្លូវលំក្រាលគ្រួសក្រហម ដែលត្រូវបានខូចខាត កាលពីរដូវវស្សាកន្លងមក ក្រោមការសហការ និងជួសជុលដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលនឹងដំណើរការទូទាំងឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • លោក ស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ ទទួលបន្ទុកការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានដឹកនាំក្រុមការងារចូលរួមវគ្គបណ្តុះបណ្ដាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលនៃកម្មវិធីវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់ដល់អ្នកប្រើប្រាស់ថ្នាក់ខេត្តនិងក្រុងស្រុក ក្រោមអធិបតីភាព លោក សុខ ជឿន អនុប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប.

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022
  • ​លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថានចូលរួមជាមួយលោកស្រី ហ៊ូ សាវី មន្ត្រីឧទ្យានុរក្ស លោកស្រី ឡុង សុភា មន្ត្រីឧទ្យានុរក្ស ចុះតាមដាន ត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករ កំណត់និយាមការទីតាំងដីដាំរបស់កសិករ និងណែនពីការថែទាំការទុកដាក់ជីថ្នាំកសិកម្ម និងអនាម័យបរិស្ថាន ក្នុងគម្រោងស្ទៀរ នៅក្នុងភូមិតាំកត់ ឃុំកណ្តោល ភូមិប្រៃ ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/11/2022