/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរឃុំថ្មស ឃុំតានូន ចូលរួមពិធីសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនលោកយាយលោកតាចាស់ជរាងាយរងគ្រោះ ចំនួន២ឃុំ (ឃុំថ្មស និងឃុំតានូន)

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរឃុំថ្មស ឃុំតានូន ចូលរួមពិធីសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនលោកយាយលោកតាចាស់ជរាងាយរងគ្រោះ ចំនួន២ឃុំ ឃុំថ្មសចំនួន៩៥គ្រួសារ និងឃុំតានូន២៥គ្រួសារ សរុបចំនួន១២០គ្រួសារ ដែលជាអំណោយរបស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភព លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគរួមមាន៖

១/អង្ករ២៥គីឡូក្រាម

២/មីម៉ាម៉ា១កេស

៣/ទឹកត្រី១យួរ

៤/ទឹកស៊ីអ៊ីម១យួរ

៥/អំបិ១ថង់

៦/ស្ករស១ថង់

៧/ប៊ី១ថង់

៨/ទឹកសុទ្ធ១កេស

៩/និងថវិកា២០.០០០រៀល។ ពិធីនេះដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តអង្គសិលាមុនី(វត្តថ្មស) ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២

ខែវិច្ឆិកា 20, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង