រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលឃុំអណ្តូងទឹក មានកិត្តិយសសូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិជីមាលទាំងអស់ ដែលមានក្បាលដីដែលមិនទាន់ចុះបញ្ជីជាប្រព័ន្ធ មេត្តាជ្រាបថា៖ ក្រុមការងារប្រព័ន្ធ នឹងបន្តចុះជូនបងប្អូនប្រជាពលរដ្ឋចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ នៅសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023
  • លោក សំឡាន សិរិ ជំទប់ទី១ លោក ស៊ីម សុង  សមាជិកក្រុមប្រឹក្សាឃុំ និង លោកមេភូមិព្រែកខ្យង បានចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារក្រីក្រចំនួន ២ គ្រួសារ:  ទី១- ឈ្មោះ យួន គួយ និងទី២- ឈ្មោះ ហួត ស៊ី ដែលមានទីលំនៅស្ថិតនៅភូមិព្រែកខ្យង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារឃុំ អញ្ជើញចុះផ្តល់សំបុត្រមរណៈភាព ដល់គេហដ្ឋាន ជូនដល់ក្រុមគ្រួសារសពរបស់លោកស្រី ឡុក ផាន់នី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងការអនុវត្តន៍គម្រោងស្ទៀរឆ្នាំ២០២៣ ក្នុងគោលបំណងឆ្លុះបញ្ជាំងពីការអនុវត្តន៍របស់ក្រុមការងារគម្រោងស្ទៀរកន្លងមកនៅតាមស្រុកគោលដៅនិមួយៗ កម្មវិធីនៅឃុំជីផាត ស្រុកថ្មបាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៩ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែធ្នូ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន០១ខ្សែ ដែលប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាន៣០%

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • រដ្ផបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកស្រី នូ សេងគា ជាប្រធាន គ ក ស ក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023
  • រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៩ ឆ្នាំទី២ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៩ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023
  • លោកស្រី ឈឹម គឹមអែម ក្រុមប្រឹក្សាឃុំថ្មស នឹង អាជ្ញាធរភូមិស្រែថ្មី បានចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ដែលអ្នកទទួលការ រៀបចំចាក់បេតុង សាងសង់ផ្លូវ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/12/2023
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកិច្ចប្រជុំ និងចុះសម្របសម្រួលដល់ទីតាំង ករណីទំនាស់ (ដីស្រែ ចំការចន្ទី និងលំនៅដ្ឋាន) ស្ថិតនៅភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/12/2023