/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៩ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែធ្នូ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៩ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែធ្នូ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង៣ មេភូមិទាំង៧ នាយសាលាបឋមសិក្សាទាំង៤ សរុប១៩នាក់ ស្រី០៣នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៥  ប្រចាំខែធ្នូ ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៥ ប្រចាំខែវិច្ឆិកា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំ ប្រចាំខែធ្នូ ឆ្នាំ២០២៣

៤/.របាយការណ៍របស់

– គ.គ.ន.ក ឃុំ

– ភូមិទាំង៧

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

– សហគមន៍ឆាយ១២ជាន់

– បឋមសិក្សាទាំង៤

– មណ្ឌលសុខភាពអណ្តូងទឹក

៥/.ទិសដៅអនុវត្តបន្ត

– បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសក្នុងឳកាសឆ្លងឆ្នាំ

– ជម្រុញការការពារសហគមន៍ធនធានធម្មជាតិ

– បន្តពង្រឹងក្រុមទ្រទ្រង់សុខភាពភូមិ ការអនុវត្តគម្រោងអាហាររូបត្ថម្ភ

– យកចិត្តទុកដាក់លើការប្រើប្រាស់ឯកសាររដ្ឋបាលនានា

– បន្តយកចិត្តទុកដាក់លើសត្វពាហន

៦/.បញ្ហាផ្សេងៗ

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

————————————–

ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចពិភាក្សា និងរៀបចំផែនការលើវិស័យអគ្គិសនី ទឹកស្អាត និងប្រព័ន្ធសេវាទូរស័ព្ទ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង