លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកិច្ចប្រជុំ និងចុះសម្របសម្រួលដល់ទីតាំង ករណីទំនាស់ (ដីស្រែ ចំការចន្ទី និងលំនៅដ្ឋាន) ស្ថិតនៅភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ និងភាគីពាក់ព័ន្ធ។
ក្រោយពីការសម្របសម្រួលរបស់អាជ្ញាធរ ភូមិ ឃុំ ភាគីទាំងពីរក៏បានឯកភាពគ្នា និងផ្តិតមេដៃបញ្ចប់បញ្ហាត្រឹមនេះ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
—————————————–
ថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣








