រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រុមប្រឹក្សាឃុំអណ្ដូងទឹក មេភូមិ អនុភូមិ សមាជិក ប្រជាការពារ ភូមិជីមាល ក្រុមយុវជន ស ស យ ក ស្រុក ក្រុមយុវជនក្មេងវត្ត បានចុះសម្អាតបរិស្ថាន និងដាំកូនផ្កាក្រដាស់ចំនួន១៥០ដើម នៅរង្វង់មូលលោកតា សាយ ភូថង ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក យិន យួត មេឃុំស្តីទី បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះឈ្មោះ គឹម ស្រីពួ  អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)  

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល និងលោកស្រី ង៉ែ ដា ជំទប់ទី១ឃុំ រួមជាមួយអាជ្ញាធរភូមិចុះពិនិត្យមើលគ្រឿងចក្រដែលក្រុមហ៊ុននាំចូលដើម្បីឈូសឆាយត្រាស់សេផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៥៩០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ ម និងលូមូលកាត់ផ្លូវទោល ០១កន្លែង អង្កត់ផ្ចិត១ម ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក អុិន ម៉េង សមាជិកក្រុមប្រឹក្សាឃុំកណ្ដាល និងលោក ហែម ង៉ែតមេភូមិប្រលាន និងជាអនុគណ:កម្មការសាលាបឋមសិក្សាព្រលាន ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានមូលមតិគ្នាចូលរួមជាថវិកាដើម្បីទិញកង្ហារដាក់ក្នុងថ្នាក់រៀនចំនួនប្រាំកង្ហារបន្ថែមទៀត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក ហ៊ុយ សំណាងមេឃុំកណ្តោលបានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ អាជ្ញាធរភូមិកណ្តោល កម្លាំងប៉ុស្តិ៍នគរបាលឃុំ លោកគ្រូ អ្នកគ្រូ សាលាអនុវិទ្យាល័យពន្លឺវិទ្យា និងសាលាបឋមសិក្សាកណ្តោល និងមានការចូលរួមពីសមាជិក ស.ស.យ.ក ឃុំ ព្រមទាំងប្អូនៗសិស្សានុសិស្ស សរុប២៣៩នាក់ស្រី១១៨នាក់ ដែលបាន អញ្ជើញចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ និងក្នុងភូមិ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាប និងចូលរួមអនុវត្តទាំងអស់គ្នា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុក បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាង រដ្ឋបាលខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/12/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលនៃ គណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំស្តីពីការស្នើសុំសាងសង់ផ្ទះវីឡា០១ខ្នង ស្រមតាមបណ្តោយឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/12/2023
  • រដ្ឋបាលឃុំតានូន បានផ្ដល់កាតវីងជូនស្ដ្រីក្រីក្រមានផ្ទៃពោះម្នាក់ឈ្មោះ ហាក់ ស៊ីណាត ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/12/2023
  • លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក លើកទី៥៥ ប្រចាំខែធ្នូ ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/12/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមកិច្ចប្រជុំប្រមូលព័ត៌មានទិន្នន័យ សមិទ្ធផលរយៈពេល២៥ឆ្នាំ(រូបភាព វីដេអូ) របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីត្រៀមចូលរួមពិព័រណ៍សមិទ្ធផលប្រចាំខេត្ត «ពិធីខួបលើកទី២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានអញ្ជើញចូល រួមពិធីដេញថ្លៃភាស៊ីទូទាំងខេត្ត សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សំឃិត វៀន អភិបាលរង ខេត្ត -លោក ជា គីមតុង តំណាងក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ-លោក កែវ សុខា ប្រធានមន្ទីរសេដ្ធកិច្ច និងហិរញ្ញវត្ថុខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធជាមួយការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងតំបន់វិនិច្ឆ័យភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/12/2023