លោក ហ៊ុយ សំណាង មេឃុំកណ្តោល និងលោកស្រី ង៉ែ ដា ជំទប់ទី១ឃុំ រួមជាមួយអាជ្ញាធរភូមិចុះពិនិត្យមើលគ្រឿងចក្រដែលក្រុមហ៊ុននាំចូលដើម្បីឈូសឆាយត្រាស់សេផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៥៩០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ ម និងលូមូលកាត់ផ្លូវទោល ០១កន្លែង អង្កត់ផ្ចិត១ម ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាមូលនិធិឃុំ ដែលដេញថ្លៃបានពីក្រុមហ៊ុន កក់ ស៊ុនសេង ។
ប្រភពរដ្ឋឃុំកណ្ដោល
............................................
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣