រដ្ឋបាលស្រុកបូទុមសាគរ


  • លោក សំឡាន សិរិ មេឃុំស្ដីទី បានផ្ដល់កាតវីងជូនស្ដ្រីក្រីក្រមានផ្ទៃពោះម្នាក់ឈ្មោះ ហាង ឌី ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ និងលោក ទេពទ្រឹម ឈុំ ប្រធានអង្គភាពលទ្ធកម្មស្រុក បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះវាយតំលៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ និងស្លាកសញ្ញាគម្រោង២កន្លែង ប្រើប្រាស់មូលនិធីអភិវឌ្ឍន៍ឃុំថ្មស ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែថ្មី ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាន១០០%

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នាយករដ្ឋបាល មេឃុំ ស្មៀនឃុំ បានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពរបស់ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុក ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកយាយ អ៉ឹម ខុន អាយុ ៧២ឆ្នាំ ដែលមានជីវភាពខ្វះខាត រស់នៅ ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោក  ក្រូច  បូរីសីហា  អភិបាល  នៃគណៈអភិបាលស្រុកបូទុមសាគរបានប្រគល់អំពូលសូឡារដល់មណ្ឌលសុខភាពថ្មសចំនួន៥អំពូល គឺជាអំណោយផ្ទាល់របស់លោកអភិបាលស្រុក  សម្រាប់ទុកប្រើប្រាស់ និងដាក់បំភ្លឺនៅក្នុងបរិវេណមណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោក អន មាន មេភូមិប្រៃ បានដឹកនាំក្រុមការងារភូមិ កម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក បានចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំនុច

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2024
  • លោក អន មាន មេភូមិប្រៃ ដឹកនាំក្រុមការងារ​ កម្លាំងប្រជាការពារ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិ ចុះរៀបចំសាងសង់ផ្ទះបាយ និងបង្គន់បន្ថែម ដែលជាថវិការផ្ទាល់របស់លោកអភិបាល ជូនដល់ក្មួយៗកំព្រាទាំង៤ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ និងជួសផុតពីការបន្ទោរបង់នៅទីវាលគ្មានអនាម័យ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/12/2023
  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចិន វាសនា និងលោកស្រី សូត្រ ស្រីម៉ៃ ចុងភៅ ចាន់ ទី ផ្សាអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបានឧបត្ថម្ភម្ហូបអាហារចំនួន១៥តុ ជូនរដ្ឋបាលស្រុកសម្រាប់អបអរសាទរទិវាចូលឆ្នាំសកល ឆ្នាំ២០២៤

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/12/2023
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីពិសារអាហារសាមគ្គី អបអរសាទរទិវាចូលឆ្នាំសកល ឆ្នាំ២០២៤

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/12/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ចំនួន៤រូប

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/12/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារបន្តខែមករាឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/12/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/12/2023