តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ និងលោក ទេពទ្រឹម ឈុំ ប្រធានអង្គភាពលទ្ធកម្មស្រុក បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះវាយតំលៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ និងស្លាកសញ្ញាគម្រោង២កន្លែង ប្រើប្រាស់មូលនិធីអភិវឌ្ឍន៍ឃុំថ្មស ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែថ្មី ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាន១០០%។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក