ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានជួបទទួលស្វាគមន៍ សំណេះសំណាល ផ្ដាំផ្ញើរ និងបែងចែកក្រុមចុះធ្វើកម្មសិក្សាគ្លីនិកអនុវត្តតាមផ្នែក ចំពោះនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី២៩ និងនិស្សិតបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី៩ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ចំនួន១៨នាក់ ដែលត្រូវបានចាត់តាំងឱ្យមកបំពេញកម្មសិក្សាគ្លីនិកអនុវត្ត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង រយៈពេល១ខែ ។




