លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ចំនួន៤រូប ។ពិធីប្រកាសផ្ទេរ តែងតាំង និងប្រគល់ភារកិច្ចជូនដល់មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងសាលាស្រុក កងកម្លាំងទាំង៣ប្រភេទ ប្រធាន អនុប្រធាន មន្ត្រី អង្គភាពជុំវិញស្រុក នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ មណ្ឌលសុខភាព ប៉ុស្តីសុខភាព អាជ្ញាធរភូមិ ឃុំ នៃឃុំទាំងបួននៅក្នុងស្រុកបូទុមសាគរ សរុបមានចំនួនប្រមាណ១០០នាក់។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង ២:៣០នាទីរសៀល