រដ្ឋបាល​ខេត្ត​កោះកុង


  • រដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយ លោក ឆឹង ង៉ែ មេឃុំកណ្តោល មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក មេភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ សរុប ១៩ នាក់ ស្រី ២ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • សកម្មភាពប្រឡងយកបណ្ណបើកបរ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online)​ លើផ្នែកទ្រឹស្តី និងដៃចង្កូត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោកស្រី ឡាយ ចន្ទ័នាង ប្រធាន គ.ក.ស.ក ស្រុកស្រែអំបិល បានអញ្ចើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាលស្តីពី«ការរកបញ្ហា និង តម្រូវការស្រ្តីដាក់បញ្ចូល ក្នុងការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ»

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារ ជាមួយអង្គការជប៉ុន-អាស៊ីវើក ដើម្បីពិភាក្សាការងារមួយចំនួន ក្នុងសកម្មភាពផ្តល់អំណោយ ជាសម្លៀកបំពាក់ ដល់គ្រួសារក្រីក្រ ចែកសៀវភៅ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមសាលាបថមសិក្សា និងមធ្យមសិក្សា ផ្តល់បង្គន់អនាម័យ ដល់សាលារៀន សាលាឃុំ និងប៉ុស្តិ៍នគរបាល នៅតាមតំបន់ដាច់ស្រយាល និងអប់រំលើវិស័យសាសនា នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានផ្ដួចផ្ដើមគៀរគសប្បុរសជន ទិញម៉ូតូ ១ គ្រឿង ជូនប្រជាពលរដ្ឋ ១ គ្រួសារ ឈ្មោះ ប៉ិល ចាន់ធួន និងភរិយា មានកូន២នាក់ ដែលមានជីវភាពទីទ័លក្រ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • ក្រោយពីបានទទួលបានព័ត៌មានថាមានភ្លើងឆេះព្រៃ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកម្លាំងនគរបាលស្រុក កម្លាំងផ្នែកសឹករងបូទុមសាគរ ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិប្រលាន ឃុំកណ្ដោល ចុះពន្លត់ភ្លើងឆេះព្រៃនៅចំណុចព្រៃស្មាច់ ភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្ដាលអោយខូចខាត ខ្ចុះ ១ខ្នង កៅអី ៦ តុ ១ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • សកម្មភាពការងារ ដែលបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងពិនិត្យទីតាំងដែលត្រូវសាងសង់ទំនប់បង្ហៀរ ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឃុំជីផាត ស្រុកថ្មបាំង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    23/02/2020
  • រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ ដឹកនាំដោយលោក អិក កួន មេឃុំ រួមនិងមានការចូលរួមពី ជំទប់២ កិច្ចការនារីឃុំ ព្រមទាំអាជ្ញាធរភូមិថ្មស បានធ្វើការចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ស្ថិតក្នុងភូមិថ្មស ដោយក្នុងនោះ រដ្ឋបាលឃុំ បានផ្តល់ជូន : ១-លោកយាយ ឆាយ លិន អាយុ ៧២ឆ្នាំ ចាស់ជរា និងមានជីវភាពខ្វះខាត ទទួលថវិកា ចំនួន ២០០,០០០រៀល។ ២-លោកយាយ ស៊ុយ សាវេត ហៅយាយគីងគក់អាយុ ៦៤ឆ្នាំ មានជំងឺប្រចាំកាយនិង ជីវភាពខូចខាត ទទួលបានថវិកា ១០០,០០០រៀល រួមនិងអង្ករ មួយ បាវ ។ ៣-លោកយាយ ជាង ហេង អាយុ ៦២ឆ្នាំ មានជីវភាពខ្វះខាត ទទួលបានអង្ករ មួយបាវ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    23/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    23/02/2020
  • ការិយាល័យយុវជន និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំប្រជុំស្តីពីការច្បាប់ និងវិន័យនៃការប្រកួតពាន់រង្វាន់យុវជនក្រោមអាយុ១៦ឆ្នាំ ដែលខេត្តកោះកុងធ្វើជាម្ចាស់ផ្ទះ ជួបមួយជាក្លិបគនររាជ (ដែលត្រូវប្រកួត នៅថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីលានបាល់ទាត់ ក្នុងវិទ្យាល័យកោះកុង វេលាម៉ោង ៨ៈ០០ នាទីព្រឹក)។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020