រដ្ឋបាល​ខេត្ត​កោះកុង


  • លោក អៀវ កុសល មេឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សហការជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងបរិស្ថាន ដោយមានការដឹកនាំដោយ លោក ហ៊ុន មារាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីដីរដ្ឋ ជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកសហគមន៍បឹងកាឆាង នៅសាលាឃុំប៉ាក់ខ្លង ព្រមទាំងបានចុះពិនិត្យជាក់ស្តែង នៅសហគមន៍បឹងកាឆាងផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • លោក គង់ មិនា អនុប្រធានការិយាល័យ កសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រនធាការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែម ក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិ ចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាល នេះ មានការចូលរួមពីលោក មេភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ប្រមាណ ៣៥នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំពិនិត្យលើផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ២០២០-២០២៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី០៣ ក្រោមអធិបតីភាពលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក និងមានការចូលរួមពី លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក ដែលមានការពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក ក្រោមការដឹកនាំរបស់ លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ សមាសភាពចូលរួម លោកជំទាវ សរ ស៊ីមអ៊ីម ប្រធានគ.ក.ស.ក ខេត្ត លោកជំទាវ ចេង វន្នី សមាជិក គ.ក.ស.ក ខេត្ត និងលោក លោកស្រី អនុប្រធាន សមាជិក គ.ក.ស.ក ស្រុក សរុបចំនួន ១៦នាក់ ស្រី ៨នាក់ នៅសាលប្រជុំ សាលាស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • រដ្ឋបាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ សហការជាមួយមណ្ឌលសុខភាពអណ្តូងទឹក ដឹកនាំដោយ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានចុះផ្តល់សំបុត្រកំណើត ដល់គ្រួសារក្រីក្រចំនួន២គ្រួសារ និងផ្តល់កាតវីងចំនួន៣កាត ដែលបានសំរាលកូននៅមណ្ឌលសុខភាព អណ្តូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោក អ៊ូច ពន្លក ប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង និងលោក ឃុត វ៉ាន់ដា អនុប្រធានផ្នែកស៊ើបអង្កេត និងលោក អ៊ុក ចន្ថា អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល បានចុះដាក់ និងប្រមូលព័ត៌មាន ពីប្រអប់ការិយាល័យប្រជាពលរដ្ឋ នៅក្នុងស្រុកកោះកុង ស្រុកគិរីសាគរ និងស្រុកស្រែអំបិល ដើម្បីទទួលបណ្តឹង និងព័ត៌មានផ្សេងៗ របស់ប្រជាពលរដ្ឋ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា បឹងឃុនឆាង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • ព្រះគ្រូចៅអធិការវត្តទេពនិមិត្ត(ហៅវត្តថ្មី) អមដំណើរដោយព្រះសង្ឃចំនួន ០២ អង្គ និងសប្បុរសជន ពីក្រុងខេមរភូមិន្ទ បាននាំយកនូវអំណោយ ចែកជូនដល់សិស្សានុសិស្សបឋមសិក្សាកោះកាង និងចាស់ជរា និងស្ត្រីមានផ្ទៃពោះ ៣ នាក់ នៅឃុំពាមក្រសោប អំណោយទាំងនោះរួមមាន : សិស្សសាលាចំនួន ៣៥ នាក់ និងចាស់ជរា ៨ នាក់ ស្ត្រីមានផ្ទៃពោះ ៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • ក្រុមប្រឹក្សាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំ ជាមួយក្រុមការងារ របស់មន្ត្រីបរិស្ថានខេត្ត ស្តីអំពីការងារបន្តកំណត់ទីតាំងព្រំប្រទល់ និងបោះតម្រុយបណ្តោះអាសន្ន នៅដែនជម្រកសត្វព្រៃពាមក្រសោប និងពិភាក្សាអំពីការចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វ ព្រៃពាមក្រសោប ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ មាន​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ស្តី​ពី​ការ​ណែរនាំ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ វត្តមាន ជនបរទេស​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រគល់​ គណនី​ប្រេីប្រាស់​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​ (FPCS) ក្រក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សំឃិត​ វៀន​ ស្នងការ​នគរបាល​ខេត្ត​ ដោយមានការចូលរួមពី កម្លាំងការិយាល័យជំនាញ និងអធិការ អធិការរងទទួលការងារអន្តោប្រវេសន៍ ព្រមទាំងនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ពិភាក្សាការងារសំខាន់មួយចំនួន ដូចខាងក្រោម : ១-ផ្សព្វផ្សាយ ស្ថានការណ៍វិវឌ្ឍន៍ សេដ្ឋកិច្ច នយោបាយ ក្នុងប្រទេសដែលបង្កឡើងដោយ វីរុស កូរូណា។ ២-ផែនការការងារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងវិទិកា ខ្ញុំស្រលាញ់កោះកុង។ ៣-ចាត់ចែង រៀបចំកម្មវិធី ខ្ញុំស្រលាញ់កោះកុង ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ៤-សេចក្តីផ្សេងៗ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020