លោក អ៊ូច ពន្លក ប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង និងលោក ឃុត វ៉ាន់ដា អនុប្រធានផ្នែកស៊ើបអង្កេត និងលោក អ៊ុក ចន្ថា អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល បានចុះដាក់ និងប្រមូលព័ត៌មាន ពីប្រអប់ការិយាល័យប្រជាពលរដ្ឋ នៅក្នុងស្រុកកោះកុង ស្រុកគិរីសាគរ និងស្រុកស្រែអំបិល ដើម្បីទទួលបណ្តឹង និងព័ត៌មានផ្សេងៗ របស់ប្រជាពលរដ្ឋ។
ប្រភព : ការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង