/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នាពេលនេះ។
នាងខ្ញុំ សូមវាយតម្លៃខ្ពស់ ចំពោះអង្គសិក្ខាសាលានេះ ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព និងបង្កើនការចូលរួមរបស់មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យកាន់តែមានគុណភាពសុវត្ថិភាព និងភាពទាក់ទាញ។ ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាអធិបតី និងចែករំលែកបទ ពិសោធន៍ ចំណេះដឹង ទស្សនៈដ៏មានសារៈសំខាន់សម្រាប់អង្គសិក្ខាសាលា។ សូមថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ អាជីវករ ប្រតិបត្តិករទេសចរណ៍ និងសិក្ខា កាមទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីសិក្ខាសាលដ៏មានសារៈសំខាន់នាពេលនេះផងដែរ។

ខេត្តកោះកុង គឺជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដោយមានធនធានធម្មជាតិដ៏ ស្រស់ស្អាត ឆ្នេរសមុទ្រ កោះ ព្រែក ស្ទឹង ព្រៃឈើ តំបន់អេកូទេសចរណ៍ ទឹកជ្រោះ សហគមន៍ទេសចរណ៍ និងតំបន់ដែលមានតម្លៃខាងវប្បធម៌ និងប្រវត្តិសាស្ត្រ។ សក្តានុពលទាំងនេះ បានបង្កើតឱកាសយ៉ាងធំធេងសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទេសចរណ៍ មិនអាចពឹងផ្អែកតែលើធនធានធម្មជាតិ ឬតំបន់ទេសចរណ៍ស្អាតៗតែមួយមុខនោះទេ ប៉ុន្តែគុណភាពនៃផលិតផល សេវាកម្ម និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ គឺជាកត្តាសំខាន់បំផុត ដែលអាចកំណត់ភាពជោគជ័យ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍មួយ។ ហេតុនេះហើយ ពាក្យថា “បដិសណ្ឋារកិច្ចល្អ” មិនមែនមានន័យត្រឹមតែការស្វាគមន៍ភ្ញៀវដោយស្នាមញញឹម ប៉ុណ្ណោះទេ ប៉ុន្តែរួមមានការ គោរព ការយកចិត្តទុកដាក់ ការផ្តល់ព័ត៌មានត្រឹមត្រូវ ការបម្រើដោយសុជីវធម៌ វិជ្ជាជីវៈ ភាពស្អាត អនាម័យ សណ្តាប់ធ្នាប់ និងការឆ្លើយតបប្រកបដោយទំនួលខុសត្រូវចំពោះតម្រូវការ និងបញ្ហារបស់ភ្ញៀវទេសចរ។ ចំណែកឯ “ទេសចរណ៍មានសុវត្ថិភាព” គឺត្រូវធានាឱ្យភ្ញៀវទេសចរមានអារម្មណ៍ ថាពួកគេអាចធ្វើដំណើរ ស្នាក់នៅ ទស្សនា និងប្រើប្រាស់សេវាទេសចរណ៍នៅខេត្តកោះកុងដោយភាពកក់ក្តៅ និងមានទំនុកចិត្ត។ ក្នុងន័យនេះ ការធានាសុវត្ថិភាពទេសចរណ៍ មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណា មួយតែឯងនោះទេ។ វាតម្រូវឱ្យមានការចូលរួមពី អាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករ ទេសចរណ៍ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់គ្នា។
អង្គសិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ក្នុងការរៀនសូត្រ ផ្លាស់ប្តូរ បទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែង។ ខ្ញុំសូមឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្ម ដោយ យកចិត្តទុកដាក់ស្តាប់ លើកឡើង ជាសំណួរ ចែករំលែកបទពិសោធន៍ និងយកចំណេះដឹងដែលទទួលបានទៅអនុ វត្តនៅមូលដ្ឋានការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានាពេលនេះ នឹងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ មានប្រយោជន៍ ដើម្បីឱ្យអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ អាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការ លើកកម្ពស់គុណភាពសេវាទេសចរណ៍ ពង្រឹងសុវត្ថិភាព និងបង្កើនភាពទាក់ទាញរបស់ខេត្តកោះកុង៕
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ត្រីមាសទី៣ ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting