រដ្ឋបាល​ខេត្ត​កោះកុង


  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្សាយខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។ ក្នុងឱកាសនោះដែរលោកអភិបាលស្រុក ចែកអាវ កន្សែង ខោចូវ និងក្រមា ជូនលោកយាយ លោកតា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឈប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើក២៨ នៅខេត្តកោះកុង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធម្មការ និងសាសនាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង០៩ចំណុចស្តីពី”រួមគ្នាបង្ការទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀនគ្រប់ប្រភេទ” នៅសាលារៀនគុយវេដ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួម ពីលោកចៅសង្កាត់រងទី២ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចូលរួមសរុប ១៥៨ នាក់ ស្រី ៦៥នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម និងរុក្ខប្រមាញ់ខេត្តកោះកុង បានចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តផ្សព្វផ្សាយដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពី ខណ្ឌទាំង២ លោក លោស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យក្រោមឱវាទមន្ទីរ ចំនួន ១៥ រូប មានអ្នកចូលរួមចំនួន ២០ នាក់ ស្រី ០៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារឃុំ ចុៈផ្ដល់សំបុត្រកំណើតដល់កុមារ ដែលគ្រួសារទើបតែសម្រាលរួច នឹងជូនថវិកាមួយចំនួនផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានសហការ ជាមួយសាខាកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ នៅផ្សារភូមិថ្មី ភូមិចាំយាម ស្រុកមណ្ឌលសីមា និងបានចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន ចាំយាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • មន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ដឹកនាំដោយលោក លោក ខឹម សីហា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ដោយសហការជាមួយមន្រ្តីជំនាញរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ដើម្បីការពារនូវសុក្រឹត្យភាពនិងភាពត្រឹមត្រូវ ការពារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ លើស្ថានីយប្រេង ចំនួន ០៤ស្ថានីយ ដែលមានទីតាំងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • តាមការចាត់តាំងពីលោកអភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ ភូមិ លោកអនុប្រធានការិ.ផែនការនិងគាំទ្រឃុំ លោកអនុប្រធានការិ.ដនសភស្រុក បានចុះពិនិត្យទីតាំងដីសាលាបឋមសិក្សាតានី ស្ថិតនៅភូមិតានី ឃុំភ្ញីមាស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅណែនាំ ស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020