មន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ដឹកនាំដោយលោក លោក ខឹម សីហា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ដោយសហការជាមួយមន្រ្តីជំនាញរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ដើម្បីការពារនូវសុក្រឹត្យភាពនិងភាពត្រឹមត្រូវ ការពារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ លើស្ថានីយប្រេង ចំនួន ០៤ស្ថានីយ ដែលមានទីតាំងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភព : មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង