លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយមន្ត្រីក្រោមឱវាទ បានជួបស្វាគមន៍លោក John Willis ប្រធានថ្មីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងបុគ្គលិកអង្គការ នៅមន្ទីរបរិស្ថានខេត្តកោះកុង។ ជំនួបនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីកិច្ចការងារសំខាន់ៗមួយចំនួន ព្រមទាំងពង្រឹងកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការអនុវត្តការងារអភិរក្សធនធានធម្មជាតិ និងបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦






