លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំយកនូវការផ្ដាំផ្ញើរ សួរសុខទុក្ខពីលោកជំទាវ ឈី វ៉ាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពយើងចំនួនពីររូប ដែលភរិយារបស់លោកបានមកសម្រាលកូន និងកំពុងសម្រាក ថែទាំ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!