លោក យីង វណ្ណឌី ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោកស្រី អាន សុភ័ក្ត្រ ប្រធានស្ដីទីការិយាល័យអប់រំ យុវជន និងកីទ្បា លោក សៅ សុផាន់ណា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា បានចូលរួមសិក្ខាសាលាស្ដីពី ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីលើកិច្ចព្រមព្រៀងការងារ។
ថ្ងៃសុក្រ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០ នាទីព្រឹក





