លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមូលព័ត៌មានពាក់ព័ន្ធ នឹងករណីវិវាទដីធ្លី និងសំណើរដែលប្រជាពលរដ្ឋដាក់មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។ វេលាម៉ោង ៨:៣០នាទីព្រឹក
កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំ(ខ)ខេត្តកោះកុង
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់




