លោក សន កក្កដា អនុប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមត្រួតពិនិត្យ និងប្រមូលទិន្នន័យពីកាមេរ៉ាស្វ័យប្រវត្តិ ក្នុងឃុំជ្រោយស្វាយ ឃុំដងពែង ឃុំជីខក្រោម ស្រុកស្រែអំបិល និងឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមគម្រោងសិក្សាស្រាវជ្រាវសត្វខ្លាត្រី (FCEE)។ សកម្មភាពនេះមានការចូលរួមពីគណៈកម្មការសហគមន៍ព្រាំងចំការក្រោម នាពិសី និងកណ្ដោល សរុបចំនួន ៦នាក់ ដើម្បីចូលរួមអភិរក្សសត្វខ្លាត្រី និងជីវចម្រុះ ព្រមទាំងប្រមូលទិន្នន័យសម្រាប់គាំទ្រដល់ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។
ថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦




