លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពឈ្មោះ យ៉ាន់ សុយី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិព្រះអង្គកែវ ឃុំដងពែង និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល មានដូចជា៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធកម្ពុជាចំនួន១០យ៊ួរ, មីខ្លាឃ្មុំចំនួន ៣កេស ,ទឹកត្រី ៥យ៊ួរ,ទឹកសុីអុីវ ១យ៊ួរ និងថវិកាមួយចំនួន។








