/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលស្រុក ឃុំ ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ថៃ ចន្ថា អគ្គនាយករងតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)) ចុះពិនិត្យ ទីតាំង និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំបង្កើតតំបន់ អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុ (សេនេទិច) សត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលស្រុក ឃុំ ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ថៃ ចន្ថា អគ្គនាយករងតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)) ចុះពិនិត្យ ទីតាំង និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំបង្កើតតំបន់ អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុ (សេនេទិច) សត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រុមការងារបានចុះពិនិត្យទីតាំងចំនួន៣ចំណុច ដោយចំណុចទី១ និងទី២ ស្ថិតក្នុងខ្សែស្ទឹងតែមួយ(ស្ទឹងកំពង់តាជៃ) ផ្ទៃដីទំហំ ១៨០៧,៧០ហិកតា និងចំណុចទី៣ តំបន់ត្រពាំងពាង ផ្ទៃដីទំហំ ៧៨០ហិកតា ក្នុងនោះបានរកឃើញថា៖
-ចំណុចទី១ ជាខ្សែស្ទឹងធំ ជាជម្រកសត្វក្រពើភ្នំ មិនមានប៉ះដីស្រែចំការ ដែលប្រជាជនអាស្រ័យផលនោះទេ។
-ចំណុចទី២ ខ្សែស្ទឹងតូច(ដៃស្ទឹង) ប៉ះដីស្រែ ចំការប្រជាជន និងអាចជាទីតាំងសត្វក្រពើភ្នំបន្លាសទីឆ្លងកាត់ ដូច្នេះអង្គប្រជុំសម្រេចកាត់ចេញពីតំបន់អភិរក្សសត្វក្រពើភ្នំ តែក៏មិនអនុញ្ញាតឱ្យមានការរុករានកាប់ឆ្ការព្រៃថ្មីបន្ថែមពីសំណាក់ប្រជាពលរដ្ឋទៀតនោះទេ។
-ចំណុចទី៣ តំបន់ត្រពាំងពាង ជាដីបឹង និងជាទីតាំងសត្វក្រពើភ្នំពង (ស្ថិតក្នុងដី០១ ដែលបានវាស់វែងជូនប្រជាជន១៣ក្បាលដី តែដីនោះមិនមានដំណាំអ្វីនោះទេ) ដូច្នេះចំណុចទី៣ គួរស្នើដាក់ចូលជាតំបន់អភិរក្សសត្វក្រពើភ្នំ។
*** លទ្ធផលនៃការចុះពិនិត្យរកឃើញ និងការសម្រេចក្នុងកិច្ចប្រជុំរបស់ក្រុមការងារ នឹងត្រូវរៀបចំកំណត់ហេតុ និងរបាយការណ៍លម្អិត ដើម្បីជម្រាបជូនថ្នាក់ដឹកនាំនៃស្ថាប័នរៀងៗខ្លួន ក្នុងនោះកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំបង្កើតតំបន់ អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុ (សេនេទិច) សត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល នឹងត្រូវរៀបចំនៅសាលាខេត្តកោះកុង ដើម្បីពិនិត្យ ផ្តល់អនុសាសន៍ និងសម្រេចនាពេលឆាប់ៗខាងមុខ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/07/2026

    សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល

  • ហេង គីមឆន/
    23/07/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចុះបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លងផ្សេងៗ

  • ហេង គីមឆន/
    23/07/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំការធ្វើតេស្ដរកសារធាតុញៀន តាមទឹកមូត្រដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    23/07/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹង ស្តីពីការបិទបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងធានានិរន្តរភាពសកម្មភាព និងលទ្ធផលរបស់គម្រោងបន្ទាប់ពីបានបិទបញ្ចប់

  • រដ្ឋបាលស្រុកថ្មបាំង/
    23/07/2026

    លោកស្រី ង៉ែត ចិន្ដា សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង លោក ហេង រតនា នាយករដ្ឋបាល និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រ នៃការគ្រប់គ្រង

  • ហេង គីមឆន/
    23/07/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ អមដោយ​ប្រធាន​ការិយាល័យ​មួយរូប​ បានអញ្ជេីញចូលរួមជាមួយក្រុមការងារមូលនិធិកាតព្វកិច្ចសកល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ អាជ្ញាធរ​មូលដ្ឋានស្រុកថ្មបាំង​ មន្ទីរអង្គភាពពាក់ព័ន្ធ​ និងប្រតិបត្តិ​ករអគ្គិសនីឃុំជីផាត​​ ចុះបេីកការដ្ឋានសាងសង់អង់តែន​ ១កន្លែង​ ស្ថិតនៅភូមិជាំស្លា​ ឃុំជីផាត​ ស្រុកថ្មបាំង​ ខេត្ត​កោះកុង