/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល

សាខា កក្រក កោះកុង ៖ នៅរសៀលថ្ងៃព្រហស្បត្តិ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខាទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយ លោក ប្រាក់ គា ក្រុមការងារអនុសាខាស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ មានដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រលកសមុទ្រ គ្រោះរាំងស្ងួត រន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៨៩នាក់ ស្រី ៥១នាក់។

ជាមួយគ្នានោះផងដែរក្រុមការងារបានឡើងធ្វើបទបង្ហាញពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤​ និងរបៀបភ្ជាប់ប្រព័ន្ធ១២៩៤ ក្នុងគោលបំណងផ្ដល់សារជាសំឡេង​ក្នុងករណីមានសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតក្នុងតំបន់ងាយរងគ្រោះនៅកម្ពជា និងត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តក្នុងការត្រៀមលក្ខណៈ បង្ការទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តរបស់ពុកម៉ែទាំងមូល ។
ចុងបញ្ចប់កម្មវិធី ក្រុមការងារបានផ្តល់ជូនអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដផយទឹកជំនន់ធ្ងន់ធ្ងរ១គ្រួសារ ផងដែរ ដោយទទួលបាន អង្ករ៥០គក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា១លានរៀល និងថវិកាអនុសាខាចំនួន២០ម៉ឺនរៀល ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/07/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចុះបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លងផ្សេងៗ

  • ហេង គីមឆន/
    23/07/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំការធ្វើតេស្ដរកសារធាតុញៀន តាមទឹកមូត្រដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    23/07/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹង ស្តីពីការបិទបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងធានានិរន្តរភាពសកម្មភាព និងលទ្ធផលរបស់គម្រោងបន្ទាប់ពីបានបិទបញ្ចប់

  • រដ្ឋបាលស្រុកថ្មបាំង/
    23/07/2026

    លោកស្រី ង៉ែត ចិន្ដា សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង លោក ហេង រតនា នាយករដ្ឋបាល និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រ នៃការគ្រប់គ្រង

  • ហេង គីមឆន/
    23/07/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ អមដោយ​ប្រធាន​ការិយាល័យ​មួយរូប​ បានអញ្ជេីញចូលរួមជាមួយក្រុមការងារមូលនិធិកាតព្វកិច្ចសកល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ អាជ្ញាធរ​មូលដ្ឋានស្រុកថ្មបាំង​ មន្ទីរអង្គភាពពាក់ព័ន្ធ​ និងប្រតិបត្តិ​ករអគ្គិសនីឃុំជីផាត​​ ចុះបេីកការដ្ឋានសាងសង់អង់តែន​ ១កន្លែង​ ស្ថិតនៅភូមិជាំស្លា​ ឃុំជីផាត​ ស្រុកថ្មបាំង​ ខេត្ត​កោះកុង

  • ហេង គីមឆន/
    23/07/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកគិរីសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៣ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត