កោះកុង ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង លោកស្រីវរអគ្គានុរក្សថ្នាក់លេខ១ អ៊ុច សុផានី អនុប្រធានពន្ធនាគារ ទទួលការងារការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីសុខាភិបាលខេត្តកោះកុងចំនួន០៧រូប ដើម្បីចុះមកបាញ់ថ្នាំសម្លាប់សត្វមូស នៅខាងក្នុង និងខាងក្រៅបរិវេណពន្ធនាគារខេត្តកោះកុង ដើម្បីបង្ការជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លងផ្សេងៗទៀត។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកោះកុង។
ប្រភព ៖ ពន្ធនាគារខេត្តកោះកុង











