/ / /

លោក សៀង សុទ្ធមង្គល  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញសំណោះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦

លោក សៀង សុទ្ធមង្គល  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញសំណោះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ ក្នុងការជួបសំណេះសំណាលនេះ លោកអភិបាលរងស្រុក បានពាំនាំនូការផ្តាំផ្ញើ និងការសួសុខទុក្ខពីសំណាក់ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបានផ្តាំផ្ញើសិស្សថ្នាក់ទី១២ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានលទ្ធផលនិទ្ទេសល្អគ្រប់ៗគ្នា និងណែនាំដល់សិស្សានុសិស្សឲ្យថែទាំសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវពាក់មួកសុវត្តិភាពឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។

……………………………

ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដែលរៀបចំឡើងនៅបរិវេណវត្តសិលាមុន្នីគិរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

  • ហេង គីមឆន/
    11/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តសិលាមុន្នីគិរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

  • ហេង គីមឆន/
    11/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំបដិសណ្ឋាកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពកុមារី ឈ្មោះ តាន់ លីហ័រ ភេទ ស្រី អាយុ ៧ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ស្ថិតនៅភូមិកោះស្ដេច

  • ហេង គីមឆន/
    11/07/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាអគារពិនិត្យនិងព្យាបាលអ្នកជំងឺ នៅមណ្ឌលសុខភាពអូរជ្រៅ នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងកំពង់សោម

  • ហេង គីមឆន/
    11/07/2026

    សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង ធ្វេីយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធទូរទាត់KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល